
លំអិតអំពីសេវាកម្ម
ក្រុមហ៊ុន ហុង ស៊ីង ឡូជីស្ទីក មានឃ្លាំងផ្ទុកទំនិញទូទៅ និងឃ្លាំងភណ្ឌាគារគយ (Bonded Warehouse) ដែលស្អាត ធំទូលាយ មានសុវត្ថិភាពខ្ពស់ និងរៀបចំឡើងស្របតាមស្តង់ដារ។ ឃ្លាំងរបស់យើងមានប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពសមស្របទៅតាមប្រភេទទំនិញផ្សេងៗ ដើម្បីធានាបាននូវការរក្សាទុកទំនិញរបស់អតិថិជនប្រកបដោយសុវត្ថិភាព និងគុណភាព។
ក្រុមហ៊ុនក៏មានសេវាកម្មគ្រប់គ្រងឃ្លាំង និងចែកចាយទំនិញប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីជួយសម្រួលដល់ម្ចាស់អាជីវកម្មគ្រប់ប្រភេទដូចជា រោងចក្រ អ្នកលក់រាយ និងអាជីវកម្មដ៏ទៃផ្សេងៗទៀតក្នុងការគ្រប់គ្រងស្តុកទំនិញមានប្រសិទ្ធភាព កាត់បន្ថយភាពស្មុគស្មាញក្នុងដំណើរការចែកចាយ និងគាំទ្រដល់ការរីកចម្រើននៃអាជីវកម្មរបស់អតិថិជនប្រកបដោយចីរភាព។

Comments are closed.