តើយើងជានរណា
ក្រុមហ៊ុន ហុង ស៊ីង ឡូជីស្ទីក ខូអិលធីឌី គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យឡូជីស្ទីកដែលមានជំនាញច្បាស់លាស់ក្នុងការនាំទំនិញចេញចូលពីក្រៅប្រទេស និង មានទំនាក់ទំនងល្អជាមួយដៃគូរអន្តរជាតិអស់រយៈពេល ១០ ឆ្នាំជាងមកហើយ ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១១ មកដល់បច្ចុប្បន្ននៅប្រទេសកម្ពុជា។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន ហុង ស៊ីង បានកសាងទំនាក់ទំនងយ៉ាងរឹងមាំ
ជាមួយអតិថិជន និង ដៃគូរសហការអាជីវកម្មតាមរយៈ ការផ្តល់សេវាកម្មដ៏ល្អ ប្រកបដោយភាពជឿជាក់ វិជ្ជាជីវៈ និង សុចរិតភាព។ ដោយផ្តោតសំខាន់ទៅលើសេចក្តីពេញចិត្តរបស់អថិជនក្រុមហ៊ុនរបស់យើងប្តេជ្ញាផ្តល់ជូននូវដំណោះស្រាយប្រកបដោយគុណភាព និង ប្រសិទ្ធភាពខ្ពស់ជូនដល់អតិថិជនទាំងអស់ឲ្យបានលើសពីការរំពឹងទុក។ ការប្តេជ្ញាចិត្តនេះ ផ្តល់ឲ្យយើងទទួលបាននូវកេរ្តិ៍ឈ្មោះល្អជាក្រុមហ៊ុនដែលគួរឲ្យទុកចិត្តពីសំណាក់អតិថិជន និង ដៃគូរសហការអាជីវកម្មឈានមុខគេនៅកម្ពុជា។
បេសកម្មរបស់ក្រុមហ៊ុន
កត្តាដែលនាំឲ្យក្រុមហ៊ុនកាន់តែរីកចម្រើនជារៀងរាល់ថ្ងៃ
ទំនុកចិត្ត & សុចរិតភាព
ក្រុមហ៊ុនប្រកបអាជីវកម្ម ដោយភាពស្មោះត្រង់ តម្លាភាព និង ការទទួលខុសត្រូវខ្ពស់ ដើម្បីកសាងទំនាក់ទំនងដ៍យូរអង្វែងជាមួយអតិថិជន និង ដៃគូសហការ ផ្អែកទៅលើទំនុកចិត្ត និង ការគោរពគ្នាទៅវិញទៅមក។
ដំណោះស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់
ក្រុមហ៊ុន តែងតែផ្តល់នូវដំណោះស្រាយដ៏ល្អបំផុត និង មានប្រសិទ្ធភាពខ្ពស់ដើម្បីដោះស្រាយរាល់បញ្ហានានាៗរបស់អតិថិជនដែលអាចកើតមាន ឲ្យបានសមស្របទៅតាមតម្រូវការរបស់អតិថិជន។
ការផ្តោតសំខាន់ចំពោះតម្រូវការរបស់អតិថិជន និង និរន្តរភាព
ក្រុមហ៊ុន តែងតែយកចិត្តទុកដាក់ចំពោះអតិថិជនជាចម្បង ដោយសិក្សាស្វែងយល់អំពីតម្រូវការរបស់អតិថិជន ព្រមទាំងព្យាយាមផ្តល់សេវាកម្មឲ្យបានល្អ លើសពីការរំពឹងទុក មានទំនួលខុសត្រូវខ្ពស់ និង ជម្រុញអាជីវកម្មរបស់អថិជនឲ្យកាន់តែរីកចម្រើនបន្តទៅមុខក្នុងរយៈពេលវែង។


ទស្សនៈវិស័យរបស់ក្រុមហ៊ុន
គោលដៅដែលយើងត្រូវសម្រេចឲ្យបាន
“…ក្លាយជាក្រុមហ៊ុន ឡូជីស្ទីកឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតសំខាន់ទៅលើសេចក្តីពេញចិត្តរបស់អតិថិជនជាចំបង”
ក្លាយជាក្រុមហ៊ុនដឹកជញ្ជូន និង ជាក្រុមហ៊ុនឡូជីស្ទីកឈានមុខគេនៅកម្ពុជា ដោយផ្តោតលើការផ្តល់សេវាម្មល្អកម្រិតស្តង់ដារអន្តរជាតិ និង ជម្រុញប្រសិទ្ធភាពការងារប្រកបដោយនិរន្តរភាព និង ស្តង់ដារដែលល្អឥតខ្ចោះនៅក្នុងវិស័យឡូជីស្ទីក។

Comments are closed.