តើយើងជានរណា

ក្រុមហ៊ុន ហុង ស៊ីង ឡូជីស្ទីក ខូអិលធីឌី គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យឡូជីស្ទីកដែលមានជំនាញច្បាស់លាស់ក្នុងការនាំទំនិញចេញចូលពីក្រៅប្រទេស និង មានទំនាក់ទំនងល្អជាមួយដៃគូរអន្តរជាតិអស់រយៈពេល ១០ ឆ្នាំជាងមកហើយ ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១១ មកដល់បច្ចុប្បន្ននៅប្រទេសកម្ពុជា។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន ហុង ស៊ីង បានកសាងទំនាក់ទំនងយ៉ាងរឹងមាំ

ជាមួយអតិថិជន និង ដៃគូរសហការអាជីវកម្មតាមរយៈ ការផ្តល់សេវាកម្មដ៏ល្អ ប្រកបដោយភាពជឿជាក់ វិជ្ជាជីវៈ និង សុចរិតភាព។ ដោយផ្តោតសំខាន់ទៅលើសេចក្តីពេញចិត្តរបស់អថិជនក្រុមហ៊ុនរបស់យើងប្តេជ្ញាផ្តល់ជូននូវដំណោះស្រាយប្រកបដោយគុណភាព និង ប្រសិទ្ធភាពខ្ពស់ជូនដល់អតិថិជនទាំងអស់ឲ្យបានលើសពីការរំពឹងទុក។ ការប្តេជ្ញាចិត្តនេះ ផ្តល់ឲ្យយើងទទួលបាននូវកេរ្តិ៍ឈ្មោះល្អជាក្រុមហ៊ុនដែលគួរឲ្យទុកចិត្តពីសំណាក់អតិថិជន និង ដៃគូរសហការអាជីវកម្មឈានមុខគេនៅកម្ពុជា។

វិជ្ជាជីវៈ ឧត្តមភាព សុចរិតភាព

បេសកម្មរបស់ក្រុមហ៊ុន

កត្តាដែលនាំឲ្យក្រុមហ៊ុនកាន់តែរីកចម្រើនជារៀងរាល់ថ្ងៃ

1

ទំនុកចិត្ត & សុចរិតភាព

ក្រុមហ៊ុនប្រកបអាជីវកម្ម ដោយភាពស្មោះត្រង់ តម្លាភាព​ និង ការទទួលខុសត្រូវខ្ពស់ ដើម្បីកសាងទំនាក់ទំនងដ៍យូរអង្វែងជាមួយអតិថិជន និង ដៃគូសហការ ផ្អែកទៅលើទំនុកចិត្ត និង ការគោរពគ្នាទៅវិញទៅមក។

2

ដំណោះស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់

ក្រុមហ៊ុន តែងតែផ្តល់នូវដំណោះស្រាយដ៏ល្អ​បំផុត និង មានប្រសិទ្ធភាពខ្ពស់ដើម្បីដោះស្រាយរាល់បញ្ហានានាៗរបស់អតិថិជនដែលអាច​កើតមាន ឲ្យបានសមស្របទៅតាមតម្រូវការរបស់អតិថិជន។

3

ការផ្តោតសំខាន់ចំពោះតម្រូវការរបស់អតិថិជន និង និរន្តរភាព

ក្រុមហ៊ុន តែងតែយកចិត្តទុកដាក់ចំពោះអតិថិជនជាចម្បង ដោយសិក្សាស្វែងយល់អំពីតម្រូវការរបស់អតិថិជន ព្រមទាំងព្យាយាមផ្តល់សេវាកម្មឲ្យបានល្អ លើសពីការរំពឹងទុក មានទំនួលខុសត្រូវខ្ពស់ និង ជម្រុញអាជីវកម្មរបស់អថិជនឲ្យកាន់តែរីកចម្រើនបន្តទៅមុខក្នុងរយៈពេលវែង។

ទស្សនៈវិស័យរបស់ក្រុមហ៊ុន

គោលដៅដែលយើងត្រូវសម្រេចឲ្យបាន

“…ក្លាយជាក្រុមហ៊ុន ឡូជីស្ទីកឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតសំខាន់ទៅលើសេចក្តីពេញចិត្តរបស់អតិថិជនជាចំបង”

ក្លាយជាក្រុមហ៊ុនដឹកជញ្ជូន និង ជាក្រុមហ៊ុនឡូជីស្ទីកឈានមុខគេនៅកម្ពុជា ដោយផ្តោតលើការផ្តល់សេវាម្មល្អកម្រិតស្តង់ដារអន្តរជាតិ និង ជម្រុញប្រសិទ្ធភាពការងារប្រកបដោយ​និរន្តរភាព  និង ស្តង់ដារដែលល្អឥតខ្ចោះនៅក្នុងវិស័យឡូជីស្ទីក។

ត្រូវការជំនួយ ឬមានសំណួរ?
ទាក់ទងមកយើងខ្ញុំ។

Comments are closed.